ខ្ញុំ​បាន​ស្តាប់​ដោយសង្ខេប​ទេ តែ​អាច​សម្តែង​ដោយ​ពិស្តារ​បាន ពួក​សិស្ស​ទាំងអស់ បាន​ស្តាប់​ភាសិត​ដែល​ខ្ញុំ​សម្តែង ក៏​មានចិត្ត​រីក​រាយ​គ្រប់ៗ គ្នា។ ពួក​សិស្ស​ទាំងនោះ លះ​ចោល​នូវ​ទិដ្ឋិ​របស់​ខ្លួន​ហើយ ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ខ្ញុំ​សម្តែង​ដោយសង្ខេប​ក៏បាន ដោយ​ពិស្តារ​យ៉ាងនោះ ក៏បាន។ ខ្ញុំ​ឈ្លាសវៃ​ក្នុង​ន័យ​ព្រះអភិធម្ម ឈ្លាសវៃ​ក្នុង​វិសុទ្ធិ ក្នុង​កថាវត្ថុ ញុំាង​ជន​ជា​បណ្ឌិត​ទាំងពួង ឲ្យ​ត្រាស់​ដឹង ទាំង​ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទី ៥០០ អំពី​ភទ្ទកប្ប​នេះ​ទៅ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ៤ ដង មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទួទៅ បរិបូណ៌​ដោយ​កែវ​ទាំង ៧ ប្រការ ជា​ឥស្សរៈ​ក្នុង​ទ្វីប ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ណ្ណ​មន្តា​នី​បុ​ត្ត​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ណ្ណ​មន្តា​នី​បុ​ត្ត​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៨៣ | បន្ទាប់