បានឮ​ថា ព្រះ​សីហា​សន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សីហា​សន​ទាយ​កត្ថេ​រាប​ទាន។


មគ្គ​ទត្តិ​កត្ថេ​រាប​ទាន ទី៦


 [៧៦] ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ ទ្រង់​ចង្រ្កម​ក្នុង​ទីវាល​ស្រឡះ ដើម្បី​ប្រយោជន៍​ដល់​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយបង្គំ​ព្រះ​បាទា ដែល​ទ្រង់​លើកឡើង​ហើយ ខ្ញុំ​បេះ​ផ្កា​ទាំងឡាយ​ដែល​ល្អ ឋិត​លើកំពូល​ភ្នំ មក​រោយរាយ​ថ្វាយ។ ក្នុង​កប្ប​ទី ២០.០០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៥ ជាតិ ព្រះនាម​បុប្ផ​ច្ឆ​ទនិ​យៈ​ដូចគ្នា មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មគ្គ​ទត្តិ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មគ្គ​ទត្តិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០៦ | បន្ទាប់