មណិ​បូ​ជកត្ថេ​រាប​ទាន ទី៨


 [៧៨] ស្ទឹង​តែង​ហូរចេញ​អំពី​ខាងអាយ​ភ្នំ​ហិមពាន្ត គាប់​ចួន​គ្រានោះ ព្រះពុទ្ធ​សយម្ភូ ទ្រង់​គង់នៅ​ក្នុង​ខេត្ត​ជា​បន្ទាប់​នៃ​ស្ទឹង​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ យក​បល្ល័ង្ក​កែវមណី ដែលគេ​រចនា​ដោយ​ប្រពៃ ជាទី​ត្រេកអរ​នៃ​ចិត្ត ថ្វាយ​ចំពោះ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​បល្ល័ង្ក​កែវមណី ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៨ ជាតិ ព្រះនាម​សតរង្សី​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មណិ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មណិ​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០៨ | បន្ទាប់