ខ្ញុំ​បានឃើញ​នូវ​ព្រះ​មហានាគ ជា​ទេវតា​ប្រសើរ​ជាង​ទេវតា ជា​នរាសភៈ ទ្រង់​ចូល​មក​ជិត ខ្ញុំ​ក៏​យក​ដំឡូងដៃខ្លា ដាក់ចុះ​ក្នុង​បាត្រ។ ក្នុង​កាលនោះ ព្រះសម្ពុទ្ធ ជាម​ហា​វីរៈ ទ្រង់​ញុំាង​ខ្ញុំ​ឲ្យ​ត្រេកអរ​ហើយ ទ្រង់​សោយ លុះ​ព្រះ​សព្វញ្ញូ​សោយ​រួចហើយ ទើប​សម្តែង​គាថា​នេះ​ថា អ្ន​កចូរ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ថ្វាយ​ដំឡូងដៃខ្លា​ដល់​តថាគត អ្នក​នឹង​មិនទៅ​កាន់​ទុគ្គតិ អស់ ១ សែន​កប្ប។ ភព​ជាទីបំផុត​របស់ខ្ញុំ​កំពុង​ប្រព្រឹត្តទៅ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ហើយ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៥៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត​ឈ្មោះ​សុ​មេ​ខលិ​រាជ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​ពិ​ឡា​លិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពិ​ឡា​លិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២ | បន្ទាប់