តិ​វណ្តិ​បុប្ផិ​យត្ថេ​រាប​ទាន ទី១០


 [៩០] យើង​ទាំងអស់​នោះ ដើរទៅ​សម្លឹង​មើល​នូវ​ព្រះ​ថេរៈ​ឈ្មោះ​អភិភូ កាល​យើង​ទាំងអស់​នោះ កំពុង​សម្លឹង​មើល សេចក្តី​ក្តៅក្រហាយ​ក៏​កើតឡើង។ កាលនោះ ព្រះ​ថេរៈ​ឈ្មោះ​សុ​នន្ទៈ ជា​សាវ័ក​របស់​ព្រះសម្ពុទ្ធ ព្រះនាម​ធម្ម​ទស្សី ជាម​ហា​មុនី និមន្ត​មក​ក្នុង​សំណាក់​របស់ខ្ញុំ។ ក្នុង​កាលនោះ ពួក​ជន​ណា​ស្និទ្ធស្នាល​នឹង​ខ្ញុំ ពួក​ជន​នោះ បាន​ឲ្យ​ផ្កា​មក​ខ្ញុំ ៗ ក៏​យក​ផ្កា​នោះ ទៅ​បូជា​ដល់​សាវ័ក។ ខ្ញុំ​នោះ ធ្វើ​កាលកិរិយា​ហើយ ទៅ​កើត​ក្នុង​ទី​ដដែល​នោះ​ទៀត ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​វិនិបាត អស់ ១,៨០០ កប្ប។ ក្នុង​កប្ប​ទី ១.៣០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៨ ជាតិ ព្រះនាម​ធូមកេតុ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១២២ | បន្ទាប់