អងោ្ក​លក​ត្ថេ​រាប​ទាន ទី៥


 [៩៥] ខ្ញុំ​ឃើញ​ដើម​អង្កោល​មាន​ផ្ការីក សំយុង​ចុះ​ជា​របៀប​ដ៏​ល្អ ហើយ​បេះ​ផ្កា​នោះ​យក​ទៅ​ក្នុង​សំណាក់​ព្រះសម្ពុទ្ធ។ ក្នុង​សម័យ​នោះ ព្រះ​សិទ្ធត្ថ​មហាមុនី ទ្រង់​ពួន​សម្ងំ ខ្ញុំ​រាប់អាន​មួយរំពេច ហើយ​រោយរាយ​ផ្កា​ក្នុង​គុហា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣៦ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​អា​សេក​ទេវ​គជ្ជិ​តៈ ទ្រង់​បរិបូណ៌​ដោ​យកៃវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អងោ្ក​លក​ត្ថេ​រមាន​អាយុ បាន​សមែ្ត​ងនូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូ​ចេ្នះ។

ចប់ អងោ្ក​លក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២៨ | បន្ទាប់