បានឮ​ថា ព្រះ​កិស​លយ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កិស​លយ​បូ​ជកត្ថេ​រាប​ទាន។


តិ​ន្ទុ​កទាយ​កត្ថេ​រាប​ទាន ទី៧


 [៩៧] ខ្ញុំ​កើតជា​ស្វា ជា​សត្វ​មាន​កម្លាំង និង​សន្ទុះ ត្រាច់​ទៅលើ​ភ្នំ ដែលគេ​ទៅ​បាន​ដោយ​កម្រ ឃើញ​ដើម​ទន្លាប់​មាន​ផ្លែ ក៏​នឹក​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​ចេញទៅ​បាន ២.៣ ថ្ងៃ ពិនិត្យមើល​ព្រះ​លោកនាយក ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ​ចំពោះ​ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ទ្រង់​ដល់ទីបំផុត​នៃ​ត្រៃភព។ ព្រះ​សាស្តា ព្រះអង្គ​ប្រសើរ​ក្នុង​លោក ទ្រង់​ជ្រាប​តម្រិះ​របស់ខ្ញុំ ទើប​ស្ដេច​មក​ក្នុង​សំណាក់​របស់ខ្ញុំ ជាមួយនឹង​ព្រះ​ខីណាស្រព​មួយ​ពាន់​អង្គ។ ខ្ញុំ​កើត​ប្រាមោទ្យ កាន់​យក​នូវ​ផ្លែឈើ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ ជា​សព្វញ្ញូ ទ្រង់​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​ទទួល (នូវ​ផ្លែឈើ​នោះ)។
ថយ | ទំព័រទី ១៣០ | បន្ទាប់