ខ្ញុំ​ត្រូវ​កុសល​មូល​ដាស់តឿន ខ្ញុំ​មិនដែល​ទៅកាន់​ទុគ្គតិ អស់ ៣០,០០០ កប្ប ដោយចិត្ត​ជ្រះថ្លា​នោះ ក្នុង​កប្ប​ទី ២.៣០០ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​សុ​នេលៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គិរិ​នេល​មុ​ដ្ឋិ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនោះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គិរិ​នេល​មុ​ដ្ឋិ​បូ​ជកត្ថេ​រាប​ទាន។


តិ​កណ្ឌិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [៩៩] ព្រះ​ជិនស្រី​សយម្ភូ ទ្រង់​ឈ្នះ​មារ ព្រះនាម​សុ​មង្គ​លៈ ស្ដេច​ចេញ​អំពី​ព្រៃ ហើយ​ចូល​ទៅកាន់​ទីក្រុង។ ព្រះ​មុនី ស្ដេច​ទៅ​បិណ្ឌបាត ហើយ​ចេញ​អំពី​ទីក្រុង លុះ​ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​ធ្វើភត្តកិច្ច​រួចហើយ ក៏​គង់​ក្នុង​ចន្លោះ​ព្រៃ។
ថយ | ទំព័រទី ១៣២ | បន្ទាប់