សល​ឡមា​លិ​យត្ថេ​រាប​ទាន ទី៧


 [១០៧] (ខ្ញុំ​បានឃើញ) ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ព្រះអង្គ​ជា​សារថី ទូន្មាន​នូវ​នរៈ ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ គង់នៅ​ត្រង់​ចន្លោះភ្នំ ទ្រង់​ញ៉ាំង​ទិស​ទាំងពួង​ឲ្យ​ភ្លឺស្វាង កាលនោះ​ខ្ញុំ​សៀត​ព្រួញ ធ្វើ​ធ្នូ​មិន​ឲ្យ​បែក​ជា​ពីរ បាន​កាច់​ផ្កា​ទាំង​ទង បូជា​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៥១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះ​នាម​ជុតិ​ន្ធ​រៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សល​ឡមា​លិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សល​ឡមា​លិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤២ | បន្ទាប់