បាប​និ​វារិ​យត្ថេ​រាប​ទាន ទី១០


 [១១០] ខ្ញុំ​មានចិត្ត​ជ្រះថ្លា​បាន​ថ្វាយ​ឆត្រ​មួយ ដល់​ព្រះមានព្រះភាគ​ព្រះ​នា​មតិ​ស្យៈ ជា​ទេវតា​របស់​ទេវតា ជាតា​ទិ​បុគ្គល។ ខ្ញុំ​បាន​ឃាត់​អំពើបាប ហើយ​បំពេញ​តែ​អំពើ​កុសល ទេវតា​តែង​បាំងឆត្រ (ឲ្យ​ខ្ញុំ) ឰដ៏​អាកាស នេះ​ជា​ផល​នៃ​បុព្វកម្ម។ ភព​ជាទីបំផុត​របស់ខ្ញុំ កំពុង​ប្រព្រឹត្តទៅ ភព​ទាំងអស់ ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ឆត្រ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ឆត្រ។ ក្នុង​កប្ប​ទី ៧២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៨ ជាតិ ជាធំ​ជាង​ជន ព្រះនាម​មហា​និទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បាប​និ​វារិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាប​និ​វារិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៥ | បន្ទាប់