លុះ​ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ហើយ ក៏​ថ្វាយ​សំពត់​ដល់​ព្រះ​សាស្តា ខ្ញុំ​ព្រមទាំង​អាមាត្យ និង​ជន​ជា​បរិស័ទ ក៏បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១៦ ជាតិ ទ្រង់ព្រះ​នាម​វាហនៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មហា​បរិវា​រត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហា​បរិវា​រត្ថេ​រាប​ទាន។


សុ​មង្គ​លត្ថេ​រាប​ទាន ទី២


 [១២] ព្រះ​ជិនស្រី​ដ៏​ប្រសើរ ព្រះនាម​អត្ថ​ទស្សី ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ស្តេច​ចេញ​អំពី​វិហារ ចូល​សំដៅ​ទៅកាន់​ស្រះ។
ថយ | ទំព័រទី ១៦ | បន្ទាប់