បានឮ​ថា ព្រះ​មិញ្ជវ​ដំ​សកិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មិញ្ជវ​ដំ​សកិ​យត្ថេ​រាប​ទាន។


សុក​តា​វេ​ឡិ​យត្ថេ​រាប​ទាន ទី៩


 [១២៩] ក្នុង​កាលនោះ ខ្ញុំ​កើតជា​អ្នក​ក្រងផ្កា ឈ្មោះ​អសិ​តៈ កាន់​កម្រងផ្កា​ប្រដាប់​ក្បាល ដើរទៅ ដើម្បីនឹង​ថ្វាយ​ស្ដេច។ ខ្ញុំ​មិនទាន់​ដល់​ស្ដេច ក៏បាន​ឃើញ​ព្រះ​សិខី​នាយក ខ្ញុំ​មានចិត្ត​រីករាយ ក៏​បូជា​ដល់​ព្រះពុទ្ធ ដោយចិត្ត​រីករាយ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ទៅកាន់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​វេ​ភារៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុក​តា​វេ​ឡិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុក​តា​វេ​ឡិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៦៧ | បន្ទាប់