ឯក​វន្ទ​និ​យត្ថេ​រាប​ទាន ទី១០


 [១៣០] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយបង្គំ​ព្រះពុទ្ធ​ដ៏​ប្រសើរ ព្រះនាម​វេស្សភូ ជា​ឧសភៈ​ដ៏​ប្រសើរ ទ្រង់​មាន​ព្យាយាម ទ្រង់​ឈ្នះ​មារ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការថ្វាយបង្គំ។ ក្នុង​កប្ប​ទី ២៤ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​វិ​គតា​នន្ទៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​វន្ទ​និ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​វន្ទ​និ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៦៨ | បន្ទាប់