បានឮ​ថា ព្រះ​បិ​យា​លបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិ​យា​លបុប្ផិ​យត្ថេ​រាប​ទាន។


អម្ព​យា​គទាយ​កត្ថេ​រាប​ទាន ទី៨


 [១៣៨] ខ្ញុំ​គ្មាន​សេចក្តី​រឹងត្អឹង​ក្នុង​សិប្បៈ​របស់​ខ្លួន បាន​ដើរទៅ​ក្នុង​ព្រៃធំ ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ កំពុង​ធ្វើ​ពុទ្ធដំណើរ​ទៅ ក៏​ថ្វាយ​នូវ​ការ​បូជា​ដោយ​ផ្លែស្វាយ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ដោយ​ផ្លែស្វាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អម្ព​យា​គទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អម្ព​យា​គទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧៦ | បន្ទាប់