បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​សុ​មង្គ​លត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​មង្គ​លត្ថេ​រាប​ទាន។


សរណ​គម​និ​យត្ថេ​រាប​ទាន ទី៣


 [១៣] សង្រ្គាម​របស់​ពួក​ទេវរាជ​ទាំងពីរ​ព្រះអង្គ តាំងផ្ដើម​ឡើង មាន​កងទ័ព​តាំង​ឡើង​ព្រម សំឡេង​គឹកកង​ខ្លាំង​ប្រព្រឹត្តទៅ។ ព្រះលោកវិទូ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​គួរ​ទទួល​នូវ​គ្រឿងបូជា ជា​ព្រះ​សាស្ដា ទ្រង់​ឋិតនៅ​នាអាកាស ហើយ​ញុំាង​មហាជន​ឲ្យ​កើត​សង្វេគ ទេវតា​ទាំងអស់ មានចិត្ត​រីករាយ ក៏​ទម្លាក់​អាវក្រោះ និង​អាវុធ​ចុះ ហើយ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ជា​ពួក​ទេព មានចិត្ត​មូល​តែមួយ​ក្នុង​វេលា​នោះ។
ថយ | ទំព័រទី ១៨ | បន្ទាប់