បត្ត​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១៤៦] ខ្ញុំ​មានចិត្ត​ទូន្មាន​ដ៏​ក្រៃលែង បាន​ប្រគេន​បាត្រ​ដល់​ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មាន​ព្រះទ័យ​ត្រង់ មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​បាត្រ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បត្ត​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បត្ត​ទាយ​កត្ថេ​រាប​ទាន។


ធាតុ​បូ​ជកត្ថេ​រាប​ទាន ទី៧


 [១៤៧] កាល​ព្រះ​លោកនាថ ព្រះនាម​សិទ្ធត្ថៈ ឧត្តម​ជាង​ពួក​នរៈ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​បាន​ព្រះធាតុ​មួយ​អង្គ​របស់​ព្រះ​សិទ្ធត្ថៈ ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ ជាតា​ទិ​បុគ្គល។
ថយ | ទំព័រទី ១៨៣ | បន្ទាប់