ថោម​កវគ្គ ទី២៦
ថោម​កត្ថេ​រាប​ទាន ទី១


 [១៥១] ខ្ញុំ​ជា​ទេវតា​ឋិតនៅ​ក្នុង​ទេវលោក បាន​ស្តាប់ធម៌​របស់​ព្រះពុទ្ធ​ជាម​ហេ​សី ព្រះនាម​វិបស្សី មានចិត្ត​រីករាយ ហើយ​បាន​ពោល​នូវ​វាចា​នេះ​ថា បពិត្រ​ព្រះអង្គ​ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុរស​ខ្ពង់ខ្ពស់ ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ ព្រះអង្គ​សម្តែង​នូវ​អមតបទ គឺ​ព្រះនិព្វាន តែង​ចម្លង​ជន​ច្រើន (ឲ្យ​ដល់​នូវ​ត្រើយ គឺ​ព្រះនិព្វាន)។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ពោល​វាចា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ថោម​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ថោម​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨៨ | បន្ទាប់