ក្នុង​កាលនោះ ខ្ញុំ​ចុះ​អំពី​ទេវលោក​មក​ក្នុង​ទីនេះ ធ្វើ​ជើងថ្ករ​បូជា​សរីរៈ​ផង ធ្វើសក្ការៈ​ផង ក្នុង​ព្រៃ​នោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចិតក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចិតក​បូ​ជកត្ថេ​រាប​ទាន។


ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [១៥៤] មាន​ភ្នំ​មួយ​ឈ្មោះ​វិ​កនៈ នៅ​ជិត​ព្រៃ​ហិមពាន្ត មាន​សមណៈ​មួយ​អង្គ មាន​ឥន្រ្ទិយ​ស្រគត់ស្រគំ គង់នៅ​កណ្តាល​ភ្នំ​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បានឃើញ​សេចក្តី​ស្ងប់​រម្ងាប់​របស់​សមណៈ​នោះ ទើប​កាន់​យក​ផ្កា​ចម្បា ៣ ទង ចូល​ទៅ​រោយរាយ។
ថយ | ទំព័រទី ១៩០ | បន្ទាប់