សុវណ្ណ​ពិ​ព្វោ​ហន​វគ្គ ទី២៨
សុវណ្ណ​ពិ​ព្វោ​ហនិ​យត្ថេ​រាប​ទាន ទី១


 [១៧១] ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​អាសនៈ​មួយ​ដោយដៃ​របស់​ខ្លួន គឺ​ថ្វាយ​ខ្នើយ ដើម្បី​សម្រេចប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្នើយ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ខ្នើយ។ ក្នុង​កប្ប​ទី ៦៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ក្សត្រ​ចក្រពត្តិ ព្រះនាម​អស​មៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុវណ្ណ​ពិ​ព្វោ​ហនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុវណ្ណ​ពិ​ព្វោ​ហនិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០៩ | បន្ទាប់