អព្ភ​ញ្ជន​ទាយ​កត្ថេ​រាប​ទាន ទី៤


 [១៧៤] ខ្ញុំ​បាន​ថ្វាយ​ថ្នាំ​បន្តក់​ភ្នែក ដល់​ព្រះមានព្រះភាគ ព្រះនាម​កោណ្ឌញ្ញៈ ព្រះអង្គ​មាន​រាគៈ​ទៅ​ប្រាស​ហើយ ជាតា​ទិ​បុគ្គល មាន​ព្រះទ័យ​មិន​អាក្រក់ មិន​មានដំណើរ​យឺតយូរ គឺ​កិលេស ព្រះអង្គ​មាន​ឈាន ប្រព្រឹត្ត​កន្លង​នូវ​មោហៈ​ទាំងពួង ទ្រង់​ស្វែងរក​ប្រយោជន៍ ដល់​សត្វលោក​ទាំងពួង ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​មិន​ញាប់ញ័រ។ ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ថ្នាំ​បន្តក់​ភ្នែក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ថ្នាំ​បន្តក់​ភ្នែក។ ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​វិ​រប្បៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អព្ភ​ញ្ជន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អព្ភ​ញ្ជន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១២ | បន្ទាប់