បោ​ត្ថ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [១៧៦] ខ្ញុំ​ប្រារព្ធ​នូវ​ព្រះ​សាស្តា​ផង ព្រះធម៌​ផង ព្រះសង្ឃ​ផង បាន​ប្រគេន​បោ​ត្ថ​ទាន (សម្ព​ត់​ស្លឹកឈើ) ដល់​ព្រះសម្ពុទ្ធ​មហេសី ជា​ទក្ខិណេយ្យ​បុគ្គល​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បោ​ត្ថ​ទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បោ​ត្ថ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បោ​ត្ថ​ទាយ​កត្ថេ​រាប​ទាន។


ចិតក​បូ​ជកត្ថេ​រាប​ទាន ទី៧


 [១៧៧] ខ្ញុំ​ដើរទៅ​កាន់​ទី​បណ្តោយ​ខ្សែទឹក លើ​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ខ្ញុំ​បាន​យក​ផ្កា​ជ្រៃ ៧ ដាក់​បូជា​ជើងថ្ករ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ជើងថ្ករ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ជើងថ្ករ។
ថយ | ទំព័រទី ២១៤ | បន្ទាប់