ពុទ្ធុ​បដ្ឋា​យិ​កត្ថេ​រាប​ទាន ទី៩


 [១៨៩] កាលនោះ ខ្ញុំ​ឈ្មោះ​វេ​ធម្ភិ​នី បិតា​របស់ខ្ញុំ ក៏​ឈ្មោះ​វេ​ធម្ភិ​នី​ដែរ បិតា​ខ្ញុំ ដឹកដៃ​ខ្ញុំ​ចូល​ទៅ​រក​ព្រះ​មហាមុនី ឯព្រះ​មហាមុនី សម្តែង​ប្រាប់​ខ្ញុំ​ថា ព្រះពុទ្ធ​ទាំងឡាយ​នេះ ជា​អគ្គនាយក​ក្នុង​លោក ខ្ញុំ​ជ្រះថ្លា បាន​បម្រើ​ព្រះពុទ្ធ​ទាំងនោះ​ដោយ​គោរព ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះពុទ្ធ​ទាំងឡាយ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការបម្រើ។ ក្នុង​កប្ប​ទី ២៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៤ ជាតិ មាន​ព្រះនាម​សម​ណុប​ដ្ឋា​កៈ​ដូច​គា្ន ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពុទ្ធុ​បដ្ឋា​យិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធុ​បដ្ឋា​យិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២២៧ | បន្ទាប់