បុ​ព្វង្គម​និ​យត្ថេ​រាប​ទាន ទី១០


 [១៩០] ពួក​យើង ៨៤.០០០ នាក់ មិន​មាន​សេចក្តី​កង្វល់ បាន​បួស​ហើយ ដើម្បី​សម្រេច​នូវ​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ខ្ញុំ​ឯង​ជា​ប្រធាន​របស់​កុលបុត្រ​ទាំងនោះ។ ឯកុលបុត្រ​ទាំង​នុ៎ះ នៅ​មាន​រាគៈ និង​មោហៈ តែ​មានចិត្ត​ជ្រះថ្លា បាន​បម្រើ​ព្រះសម្ពុទ្ធ ដែល​មាន​ឥន្រ្ទិយ​ថ្លា​ស្អាត មិន​មានក​ករ​ល្អក់ ដោយ​គោរព ដោយដៃ​របស់​ខ្លួន។ ព្រះសយម្ភូ​ទាំងឡាយ ដែល​ពួក​មារ​ផ្ចាញ់​មិនបាន ព្រះអង្គ​ជា​ព្រះ​ខីណាស្រព មាន​ទោសៈ​ខ្ជាក់​ចោល​ហើយ មាន​សោឡស​កិច្ច ធ្វើរួចហើយ មិន​មាន​អាសវៈ តែង​ផ្សាយ​មេត្តាចិត្ត។ ពួក​យើង​បាន​បម្រើ​ព្រះសម្ពុទ្ធ​ទាំងនោះ ដោយ​សេចក្តី​កោតក្រែង លុះដល់​មរណៈ ក៏បាន​ទៅកាន់​អត្តភាព​ជា​ទេវតា ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​រក្សាសីល ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សង្រួម​ក្នុង​សីល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២២៨ | បន្ទាប់