បានឮ​ថា ព្រះ​គោ​សីស​និក្ខេប​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គោ​សីស​និក្ខេប​កត្ថេ​រាប​ទាន។


បទ​បូ​ជកត្ថេ​រាប​ទាន ទី៦


 [១៩៦] កាលនោះ ខ្ញុំ​កើតជា​កិន្នរ នៅ​នា​ភ្នំ​ហិមពាន្ត បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី គឺ​រាគៈ ដូចជា​ព្រះអាទិត្យ​មាន​រស្មី​លឿង។ កាលនោះ ខ្ញុំ​ចូល​ទៅ​រក​ព្រះពុទ្ធ ព្រះនាម​វិបស្សី ព្រះអង្គ​ជានា​យក​នៃ​សត្វលោក ហើយ​ស្រោច​នូវ​ខ្លឹមចន្ទន៍ និង​ក្រស្នា​លើ​ព្រះ​បាទា ក្នុង​កាលនោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះ​បាទា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ព្រះ​បាទា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទ​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៣៥ | បន្ទាប់