ពួក​សាវ័ក​ទាំងនោះ ជា​បុត្ត​របស់​ព្រះ​មុនី​នោះ វង្វេងគ្នា​ក្នុង​ព្រៃធំ ក៏​រឭក​នូវ​ព្រះ​សម្ពុទ្ធ​បទុមុ​ត្ត​រៈ​ជានា​យក។ ខ្ញុំ​ក៏​ចុះ​ចាក​លំនៅ ដើរមក​ក្នុង​សម្នាក់​របស់​ភិក្ខុ ហើយ​ប្រាប់ផ្លូវ​ផង ប្រគេន​ភោជន​ផង ដល់​សាវ័ក​ទាំងនោះ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ​អំពី​កំណើត ក៏បាន​ដល់​នូវ​អរហត្ត ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ៥០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១២ ជាតិ ព្រះ​នាម​សចក្ខុ​រាជ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មគ្គ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មគ្គ​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧ | បន្ទាប់