ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សម្គាល់​ក្នុង​ញាណ។ ក្នុង​កប្ប​ទី ៧៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១៦ ជាតិ ជា​ស្តេច​ឧត្តម​ជាង​ជន ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ញាណ​សញ្ញិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ញាណ​សញ្ញិ​កត្ថេ​រាប​ទាន។


ឧប្បល​ហត្ថិ​យត្ថេ​រាប​ទាន ទី៣


 [៣] ក្នុង​កាលនោះ ខ្ញុំ​កើតជា​អ្នក​ក្រងផ្កា នៅ​អាស្រ័យ​ក្នុង​ក្រុង​ឈ្មោះ​តិ​វរា បានឃើញ​ព្រះពុទ្ធ​ព្រះនាម​សិទ្ធត្ថៈ មាន​ធូលី​គឺ​រាគៈ​ទៅ​ប្រាស​ហើយ ដែល​សត្វលោក​បូជា​ហើយ។
ថយ | ទំព័រទី ៣ | បន្ទាប់