ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយផ្លែឈូកនោះ ចំពោះព្រះពុទ្ធ ព្រះសម្ពុទ្ធជាសាស្ដា ទ្រង់មានវណ្ណៈដូចមាស ទ្រង់ញ៉ាំងបីតិខ្ញុំឲ្យកើត ទ្រង់នាំមកនូវសេចក្តីសុខដល់ខ្ញុំក្នុងបច្ចុប្បន្ន គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅនាអាកាស ហើយសម្ដែងគាថានេះថា កុលបុត្តនេះ នឹងមិនទៅកាន់ទុគ្គតិ អស់មួយសែនកប្ប ដោយផលនៃការថ្វាយផ្លែឈូកនេះផង ដោយផលនៃការតម្កល់ទុកនូវចេតនានេះផង។ ព្រោះកុសលមូលនោះឯង ខ្ញុំបានសោយសម្បត្តិទាំងឡាយ ហើយបានដល់នូវព្រះនិព្វាន ជាស្ថានមិនញាប់ញ័រ ខ្ញុំលះចោលការឈ្នះ និងការចាញ់។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះសុមង្គលៈ ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ផលទាយកត្ថេរាបទាន។