បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចម្បក​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ ដូច្នេះ។

ចប់ ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន។


អត្ថ​សន្ទស្ស​កត្ថេ​រាប​ទាន ទី៧


 [៣៧] ខ្ញុំ​អង្គុយ​នៅក្នុង​រោង​ធំ បានឃើញ (ព្រះ​បទុមុ​ត្ត​រៈ) ជា​លោកនាយក ទ្រង់​អស់​អាសវៈ ទ្រង់​ដល់​នូវ​ពល​ធម៌ មាន​ភិក្ខុសង្ឃ​ចោមរោម។ (ខ្ញុំ​សរសើរ​ថា) ភិក្ខុសង្ឃ​ទាំង​មួយ​សែន​អង្គ សុទ្ធតែ​ជា​អ្នក​បាន​វិជ្ជា ៣ អភិញ្ញា ៦ មាន​ឫទ្ធិ​ច្រើន តែង​ចោមរោម​ព្រះសម្ពុទ្ធ អ្នកណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​បាន។ (ក្នុង​លោក) ព្រមទាំង​ទេវលោក ឥតមាន​ញាណ​ណា នឹង​ប្រៀបផ្ទឹម​ក្នុង​ញាណ​ព្រះសម្ពុទ្ធ​បាន​ឡើយ អ្នកណា​ឃើញ​ព្រះសម្ពុទ្ធ​មាន​ញាណ​រក​ទីបំផុត​គ្មាន​ហើយ នឹង​មិន​ជ្រះថ្លា​បាន។
ថយ | ទំព័រទី ៥៩ | បន្ទាប់