សប​រិ​វារិ​យត្ថេ​រាប​ទាន ទី៤


 [៤៤] ព្រះ​ជិនស្រី​សម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ រុងរឿង​ដូច​គំនរ​ភ្លើង ទ្រង់​បរិនិព្វាន​ហើយ។ លុះ​ព្រះ​មហា​វីរៈ ទ្រង់​បរិនិព្វាន​ហើយ ព្រះ​ស្ដូ​បជា​របស់​ធំ​សម្បើម ក៏​កើតមានឡើង (ក្នុង​កាលនោះ) ពួក​ជន​តែង​នាំគ្នា​ចូល​ទៅ​បម្រើ​ព្រះ​ស្តូប ត្រង់​ល្វែង​តម្កល់​ព្រះធាតុ​ដ៏​ប្រសើរ​ឧត្តម។ កាលនោះ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​សោមនស្ស បាន​សាង​ខឿន​ខ្លឹមចន្ទន៍ បាន​ថ្វាយ​ធូប និង​គ្រឿងក្រអូប​ដ៏​សមគួរ​ដល់​ព្រះ​ស្តូប។ កាល​ខ្ញុំ​កើត​ក្នុង​ភព (ណាៗ) ទោះបីជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​មិនបាន​ជួប​នូវ​ភាព​ថោកទាប​ឡើយ នេះ​ជា​ផល​នៃ​បុព្វកម្ម។ ក្នុង​កប្ប​ទី ១១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៨ ជាតិ ព្រះនាម​សម​ត្តៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៦៨ | បន្ទាប់