បានឮ​ថា ព្រះ​ឧម្មា​បុប្ផិ​យតេ្ថ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់​ឧម្មា​បុប្ផិ​យត្ថេ​រាប​ទាន។


អនុលោម​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៤៦] ខ្ញុំ​បាន​ធ្វើ​ខឿន​ពោធិព្រឹក្ស​នៃ​ព្រះ​មុនី ព្រះនាម​អនោមទស្សី បាន​ដាក់​ដុំ​បាយអ ហើយ​ធ្វើ​នូវ​បាណិ​កម្ម (បូក)។ ព្រះ​សាស្ដា ព្រះនាម​អនោមទស្សី ប្រសើរ​ជាង​នរៈ គង់​ក្នុង​កណ្ដាល​ភិក្ខុសង្ឃ ឃើញ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ហើយ ទើប​សម្ដែង​គាថា​នេះ​ថា កុលបុត្ត​នេះ បាន​សោយ​សម្បត្តិ​ដោយ​ការ​បូក​បាយអ​នេះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​ផង ហើយនឹង​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​ទុក្ខ។ ខ្ញុំ​មាន​សម្បុរ​មុខថ្លា​ស្រស់ មានចិត្ត​នឹង​នៅក្នុង​អារម្មណ៍​តែមួយ មានចិត្ត​តម្កល់​មាំ​ល្អ ខ្ញុំ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ១០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រពត្តិ ព្រះ​នាម​សម្បស្ស​នៈ ទ្រង់​បរិបូណ៌ មិន​ខ្វះខាត (ដោយ​សម្បត្តិ) មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ៧០ | បន្ទាប់