បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អនុលោម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុលោម​ទាយ​កត្ថេ​រាប​ទាន។


មគ្គ​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៤៧] ព្រះសម្ពុទ្ធ​មាន​បញ្ញាចក្ខុ ព្រះនាម​សិទ្ធត្ថៈ ទ្រង់​ឆ្លងស្ទឹង សេ្ដច​ពុទ្ធដំណើរ​ទៅកាន់​ព្រៃ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថៈ​នោះ ទ្រង់​មាន​លក្ខណៈ​ដ៏​ប្រសើរ ទើប​ខ្ញុំ​កាន់​យក​ចប និង​កញ្ជើ ធ្វើ​ផ្លូវ​នោះ​ឲ្យ​រាបស្មើ ហើយ​ថ្វាយបង្គំ​ព្រះ​សាស្ដា ហើយ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លូវ។
ថយ | ទំព័រទី ៧១ | បន្ទាប់