ក្នុង​កប្ប​ទី ៥៧ អំពី​កប្ប​នេះ ខ្ញុំ​នោះ​បាន​កើតជា​ស្តេច ១ អង្គ ព្រះនាម​សុ​ប្ប​ពុទ្ធ ជាធំ​ជាង​ជន ជានា​យក ជា​ឥស្សរៈ​លើ​ពួក​នរជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មគ្គ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មគ្គ​ទាយ​កត្ថេ​រាប​ទាន។


ផល​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៤៨] កាលពីដើម​ខ្ញុំ​ជា​អ្នកធ្វើ​យាន បាន​សិក្សា​ស្ទាត់​ក្នុង​ការឈើ បាន​ធ្វើ​ផែនក្ដារ​ដោយ​ខ្លឹមចន្ទន៍ ថ្វាយ​ចំពោះ​ព្រះ​លោក​ពន្ធុ។ (ដោយ​កុសលកម្ម​នោះ) ទើប​វិមាន​នេះ ដែល​បុញ្ញកម្ម​តាក់តែងដោយ​មាស តែង​ភ្លឺស្វាង​រុងរឿង មាន​ទាំង​យាន​ដំរី យាន​សេះ យាន​ទិព្វ កើត​ប្រាកដ​ឡើង (ដល់​ខ្ញុំ)។
ថយ | ទំព័រទី ៧២ | បន្ទាប់