កាល​ព្រះ​លោកនាយក​កំពុង​យាង​ទៅ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​បោស​ថ្នល់​នោះ ហើយ​លើក​នូវ​ទង់ជ័យ​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទង់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់។ ក្នុង​កប្ប​ទី ៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ព្រះនាម​សុ​ធជៈ ទ្រង់​មាន​កម្លាំង​ច្រើន ទ្រង់​បរិបូណ៌​ដោយ​អាការៈ​ទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វី​ថិ​សម្ម​ជ្ជ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វី​ថិ​សម្ម​ជ្ជ​កត្ថេ​រា​ទាន។


កក្កា​រុ​បូ​ជកត្ថេ​រាប​ទាន ទី៤


 [៥៤] ខ្ញុំ​ជា​ទេវបុត្ត បាន​បូជា​ចំពោះ​ព្រះពុទ្ធ​ជានា​យក ព្រះនាម​សិខី ខ្ញុំ​កាន់​យក​ផ្កាល្ពៅ បង្អោន​ថ្វាយព្រះ​ពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៨០ | បន្ទាប់