បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិណ​សូល​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិណ​សូល​កត្ថេ​រាប​ទាន។


នា​គបុប្ផិ​យត្ថេ​រាប​ទាន ទី៨


 [៥៨] ព្រាហ្មណ៍​ឈ្មោះ​សុវច្ឆៈ ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត មាន​ពួក​សិស្ស​ចោមរោម តែង​នៅក្នុង​ចន្លោះភ្នំ។ ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ព្រះអង្គ​មានប្រាថ្នា​ដើម្បី​ស្រោចស្រង់​នូវ​ខ្ញុំ ទើប​ស្តេច​មកកាន់​សំណាក់​ខ្ញុំ។ ទ្រង់​ចង្រ្កម​លើ​អាកាស ដូច​ប្រទីប​រុងរឿង ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​ត្រេកអរ​របស់ខ្ញុំ ហើយ​មាន​ព្រះ​ភក្រ្ត​បែរ​ទៅ​ទិសខាងកើត ស្តេច​ចៀសចេញ​ទៅ។
ថយ | ទំព័រទី ៨៤ | បន្ទាប់