បានឮ​ថា ព្រះ​កណវេ​របុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណវេ​របុប្ផិ​យត្ថេ​រាប​ទាន។


ខជ្ជ​ទាយ​កត្ថេ​រាប​ទាន ទី៣


 [៦៣] ក្នុង​កាលពីដើម ខ្ញុំ​បាន​ថ្វាយ​ផ្លែឈើ បាន​ថ្វាយ​ផ្លែ​ដូង ដែលគេ​សន្មត​ថា​ជា​បង្អែម ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​តិស្សៈ។ លុះ​ខ្ញុំ​ថ្វាយ​ផ្លែឈើ​នោះ ចំពោះ​ព្រះពុទ្ធ​ព្រះនាម​តិស្សៈ ជាម​ហេ​សី​ហើយ ក៏​រីករាយ ខ្ញុំ​មាន​សេចក្តី​ប្រាថ្នា​ក្នុង​កាម ក៏បាន​ទៅ​កើត​តាម​សេចក្តី​ប្រាថ្នា។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​គ្រានោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ឲ្យ​នូវ​ផ្លែឈើ។ ក្នុង​កប្ប​ទី ១៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​ឥន្ទ​សមៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩១ | បន្ទាប់