បានឮ​ថា ព្រះ​ទេស​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទេស​បូ​ជកត្ថេ​រាប​ទាន។


កណិ​ការ​ច្ឆ​ទនិ​យត្ថេ​រាប​ទាន ទី៥


 [៦៥] ព្រះសម្ពុទ្ធ ព្រះនាម​វេស្សភូ ជាចម្បង​ក្នុង​លោក ជា​នរាសភៈ ជា​អ្នកប្រាជ្ញ ទ្រង់​ស្តេច​ចូល​ទៅកាន់​មហាវ័ន ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ។ ក្នុង​កាលនោះ ខ្ញុំ​កាច់​ផ្កា​កណិការ ធ្វើជា​ឆត្រ លុះ​ខ្ញុំ​ធ្វើឲ្យ​ជា​ដំបូល​ដោយ​ផ្កា​រួចហើយ ទើប​បូជា​ចំពោះ​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៨ ជាតិ ព្រះនាម​សោ​ណ្ណា​ភៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩៣ | បន្ទាប់