បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ទុស្ស​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ទុស្ស​ទាយ​កត្ថេ​រាប​ទាន។


សមា​ទបក​ត្ថេ​រាប​ទាន ទី៩


 [៦៩] ខ្ញុំ​ជា​អ្នកមាន​ពួក​គណៈ​ច្រើន ក្នុង​ក្រុង​ពន្ធុ​មតី ជា​បុគ្គល​ប្រសើរ​ជាង​ពួក​ជន​ទាំងនោះ ពួក​ជន​ទាំងនោះ សុទ្ធតែ​ប្រព្រឹត្ត​តាម​សេចក្តី​ប្រាថ្នា​របស់ខ្ញុំ។ ខ្ញុំ​ប្រជុំ​ពួក​ជន​ទាំងអស់​នោះ ហើយ​បបួល​ក្នុង​បុញ្ញកម្ម​ថា យើង​នឹង​ធ្វើ​នូវ​រោង សម្រាប់​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់​ព្រះសង្ឃ។ ពួក​ជន​ទាំងនោះ ក៏​ទទួលស្គាល់​ថា ប្រពៃ ហើយ​ប្រព្រឹត្ត​តាម​អំណាច​សេចក្តី​ប្រាថ្នា​របស់ខ្ញុំ លុះ​ធ្វើ​រោង​នោះ​ឲ្យ​សម្រេច​ហើយ ក៏​ថ្វាយ​ចំពោះ​ព្រះពុទ្ធ ព្រះនាម​វិបស្សី។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​រោង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​រោង។
ថយ | ទំព័រទី ៩៧ | បន្ទាប់