សេចក្តីសង្ស័យរបស់អ្នកទាំងពីរនាក់ ខ្ញុំកាត់រួចហើយ សូមព្រះអង្គឋិតនៅក្នុងរោងដ៏សមគួរចុះ។ ព្រះរាជាឋិតនៅក្នុងរោងនោះហើយ ក៏ពោលពាក្យនេះ ចំពោះពួកតុលាការថា អ្នកទាំងឡាយ ចូរឲ្យដល់ខ្ញុំដោយប្រពៃចុះ ខ្ញុំត្រូវបានព្រះពុទ្ធម្តងដែរ ខ្ញុំញុំាងសេចក្តីប្រាថ្នារបស់អ្នកឲ្យពេញហើយ ខ្ញុំសូមនិមន្តព្រះតថាគតឲ្យឆាន់ផង។ អ្នកតុលាការពោលនឹងខ្ញុំជាអ្នកឆ្មាំទ្វារថា អ្នកចូរថ្វាយបង្គំមហាក្សត្រ ព្រះនាមអានន្ទ ចំពោះមុខពួកតុលាការ ហើយថ្វាយព្រះសម្ពុទ្ធដល់ព្រះរាជា ព្រះនាមអានន្ទ មានយសវិញផង។ ខ្ញុំក៏មានចិត្តត្រេកអររីករាយ ហើយចូលទៅគាល់ព្រះសម្ពុទ្ធ លុះចូលទៅគាល់ព្រះសម្ពុទ្ធព្រះអង្គជាអ្នកឆ្លងនូវឱឃៈ មិនមានអាសវៈហើយ ខ្ញុំក៏បានថ្វាយបង្គំដោយត្បូង ក្រាបបង្គំទូលពាក្យនេះថា បពិត្រព្រះអង្គមានបញ្ញាចក្ខុ សូមព្រះអង្គ ព្រមទាំងភិក្ខុអ្នកសង្រួមឥន្រ្ទិយ ចំនួនមួយសែនរូប ទទួលនិមន្តឲ្យទាន។