ព្រះអង្គជាអ្នកប្រាជ្ញ ប្រាសចាកការវង្វេង មិនញាប់ញ័រ មិនមានសេចក្តីសង្ស័យ ទ្រង់មានសេចក្តីសន្តោស មានទោសៈខ្ជាក់ចោលហើយ ព្រះអង្គមិនមានមន្ទិល ទ្រង់សង្រួមស្អាតបាត។ ព្រះអង្គកន្លងនូវកិលេសជាគ្រឿងជាប់ចំពាក់ មានសេចក្តីស្រវឹងកន្លងហើយ ទ្រង់មានវិជ្ជា ៣ ទ្រង់ដល់នូវទីបំផុតនៃភព ទ្រង់កន្លងនូវធម៌ជាដែន មានព្រះទ័យធ្ងន់ក្នុងធម៌ ទ្រង់ផ្សាយសេចក្តីចម្រើន ទ្រង់សាបព្រោះប្រយោជន៍។ ព្រះអង្គជាអ្នកចម្លងពួកសត្វដូចសំពៅ ទ្រង់ធ្វើនូវសេចក្តីទំនុកបម្រុងដូចកំណប់ទ្រព្យ ទ្រង់មិនខ្លាចដូចរាជសីហ៍ ពុំនោះសោត ដូចស្តេចដំរីដែលហ្មទូន្មានហើយ។ ខ្ញុំលុះសរសើរព្រះមហាមុនី ព្រះនាមបទុមុត្តរៈដោយគាថាទាំង ១០ ហើយ ថ្វាយបង្គំព្រះបាទាព្រះសាស្តា រួចឈរនៅស្ងៀមក្នុងកាលនោះ។
ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ជាសាស្តា ឋិតនៅក្នុងពួកភិក្ខុ ទ្រង់បានពោលនូវគាថាទាំងនេះថា កុលបុត្រណា សរសើរនូវសីល បញ្ញា និងធម៌របស់តថាគត តថាគតនឹងសរសើរកុលបុត្រនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវភាសិតដែលតថាគតនឹងសម្តែងចុះ។