ព្រះពុទ្ធជិនស្រី ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ បានសម្តែងនូវព្រះសទ្ធម្ម ខ្ញុំស្តាប់ធម៌របស់ព្រះអង្គ ក៏បានដល់នូវអចលបទ គឺព្រះនិព្វាន ជាឋានមិនកម្រើក។ ខ្ញុំបានញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាពូជពង្សនៃសក្យៈ ឲ្យទ្រង់ត្រេកអរ ហើយកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះសម្ពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយអាសវៈទាំងអស់របស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរដែលមកក្នុងសំណាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះសម្ពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបទុមកូដាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
បានឮថា ព្រះបទុមកូដាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បទុមកូដាគារិកត្ថេរាបទាន។