កាលបើផ្កាម្លិះកំពុងរីក ក្លិននោះ ក៏ផ្សាយទៅបានតែក្នុងទីជិត កាលបើផ្កាចម្បា ផ្កាខ្ទឹង ផ្កាម្លិះ ផ្ការំដួល ផ្កាការកេត និងផ្ការាំងកំពុងរីក ក្លិនក៏ផ្សាយទៅបានតែក្នុងទីបណ្តោយខ្យល់ បពិត្រព្រះអង្គជាមហាវីរបុរស ព្រះអង្គតែងផ្សាយដោយក្លិនគឺគុណធម៌ សព្វទិសទី។ ខ្ញុំព្រះអង្គចេញចាកព្រៃហិមពាន្តមកក្នុងទីនេះ ព្រោះបានធុំក្លិនព្រះអង្គ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់ប្រសើរបំផុតក្នុងលោក មានយសច្រើន ខ្ញុំព្រះអង្គសូមបូជាចំពោះព្រះអង្គ។ ខ្ញុំបានលប់លាបព្រះសុមេធ ជាលោកនាយក ដោយខ្លឹមចន្ទន៍ដ៏ប្រសើរ រួចហើយញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា អង្គុយនៅស្ងៀមក្នុងខណៈនោះ។
ព្រះមានព្រះភាគ ព្រះនាមសុមេធ ប្រសើរបំផុតក្នុងលោក ប្រសើរជាងពួកនរៈ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណា បានសរសើរគុណតថាគត ទាំងបានបូជាខ្លឹមចន្ទន៍ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតនឹងសម្តែងចុះ។