ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប ដែល​ខ្ញុំ​ជម្រះ​នោះ ខ្ញុំ​មិនដែល​ស្គាល់​ពក ឬផ្តួច កើត​ក្នុង​កាយ​របស់ខ្ញុំ​ទេ។ ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប ដែល​ខ្ញុំ​ជម្រះ​នោះ ខ្ញុំ​តែង​អន្ទោល​ទៅ​កើត​ក្នុង​ភព​ពីរ គឺ​ទេវតា ឬមនុស្ស។ ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប ដែល​ខ្ញុំ​ជម្រះ​នោះ ខ្ញុំ​មាន​សម្បុរ​ដូច​មាស មាន​រស្មី​រុងរឿង​ក្នុង​ទី​ទាំងពួង។ ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប​ដែល​ខ្ញុំ​ជម្រះ​នោះ សេចក្តី​មិន​គាប់ចិត្ត​តែង​ចៀសវាង សេចក្តី​គាប់ចិត្ត​តែង​ប្រាកដ​ឡើង។ ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប​ដែល​ខ្ញុំ​ជម្រះ​នោះ ចិត្ត​របស់ខ្ញុំ​ស្អាត​ល្អ ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ ជា​ចិត្ត​ខ្ជាប់ខ្ជួន។ ខ្ញុំ​មាន​សេចក្តី​អស្ចារ្យ​ដទៃទៀត គឺ​ព្រោះតែ​ពុទ្ធ​ស្តូប​ដែល​ខ្ញុំ​ជម្រះ​នោះ ខ្ញុំ​អង្គុយ​លើ​អាសនៈ​តែមួយ ក៏បាន​ដល់​នូវ​ព្រះ​អរហត្ត។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ជម្រះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៥៥ | បន្ទាប់