បា​ដលិ​បុប្ផិ​យត្ថេ​រាប​ទាន ទី២


 [៧២] ព្រះ​ជិនស្រី​មាន​ព្រះ​ភាគ ព្រះនាម​វិបស្សី ព្រះអង្គ​ត្រាស់​ដឹង​ឯង ជា​បុគ្គល​ដ៏​ប្រសើរ មា​នព​ពួក​សិស្ស​ហែហម​ហើយ ស្តេច​ចូល​ទៅកាន់​ពន្ធុ​មតី​នគរ។ ខ្ញុំ​បាន​ដក់​ផ្កា​ច្រនៀង ៣ ទង​ក្នុង​ថ្នក់ ខ្ញុំ​ប្រាថ្នា​នឹង​កក់ក្បាល ខ្ញុំ​បាន​ដើរទៅ​កាន់​ឆ្នេរ​ស្ទឹង។ ខ្ញុំ​ចេញ​អំពី​ក្រុង​ពន្ធុ​មតី បានឃើញ​ព្រះពុទ្ធ​ជា​លោកនាយក ទ្រង់​ដូចជា​ដើម​រាជព្រឹក្ស​ដ៏​រុងរឿង​កំពុង​ឆេះ ទ្រង់​ដូចជា​ខ្លាធំ ឬដូច​គោឧសភ​ដ៏​ប្រសើរ ឬក៏​ដូច​កេសរ​រាជសីហ៍ មាន​ជាតិ​ដ៏​ខ្ពស់ ព្រះអង្គ​ប្រសើរ​ជាង​ពួក​សមណៈ កំពុង​ស្តេច​ទៅ ដោយមាន​ភិក្ខុសង្ឃ​ចោមរោម ខ្ញុំ​ជ្រះថ្លា​ចំពោះ​ព្រះ​សុគត​អង្គ​នោះ ទ្រង់​លាង​មន្ទិល​គឺ​កិលេស​ហើយ ខ្ញុំ​កាន់​យក​ផ្កា​ច្រនៀង​ទាំង ៣ ទង បូជា​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ១០១ | បន្ទាប់