លុះ​ខ្ញុំ​បូជា​ផ្កា​ទាំងឡាយ ដល់​ព្រះ​ផុស្ស​សម្ពុទ្ធ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ហើយ​ខ្ញុំ​ក៏​ធ្វើ​សេចក្តី​គោរព រួច​បែរមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស ដើរចៀស​ចេញទៅ។ ខ្ញុំ​កំពុង​ដើរថយក្រោយ ទាំង​មានចិត្ត​ជ្រះថ្លា ក៏​ធ្លាក់ទៅក្នុង​ជ្រោះ​ភ្នំ ដល់​នូវ​ការ​អស់​ទៅ​នៃ​ជីវិត ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះ​បុរិម​ជាតិ​នោះ​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស បាន​សោយ​ទេវ​រាជ្យ​អស់ ៣០០ ដង បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៥០០ ដង។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តី​ណុប្បលមា​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តី​ណុប្បលមា​លិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០៣ | បន្ទាប់