សុ​មន​ទាមិ​យត្ថេ​រាប​ទាន ទី៩


 [៧៩] ខ្ញុំ​ធ្វើ​កម្រងផ្កា​ម្លិះ ហើយ​ឈរ​បាំង​ថ្វាយ​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​មាន​កិលេស​លាង​ហើយ មាន​តបធម៌។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​កម្រងផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កម្រងផ្កា​ម្លិះ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូច​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​មន​ទាមិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​មន​ទាមិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១០៩ | បន្ទាប់