បានឮ​ថា ព្រះ​វល្លិ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វល្លិ​ផល​ទាយ​កត្ថេ​រាប​ទាន។


កទលិ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៨៧] ខ្ញុំ​បានឃើញ​ព្រះ​លោកនាយក ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ឬដូច​ព្រះ​ចន្រ្ទ​ក្នុង​ថ្ងៃទី ១៥ កើត ឬក៏​ដូច​ទីប​រុក្ខ (ដើមឈើ​ប្រចាំ​ទ្វីប) ដ៏​រុងរឿង។ ខ្ញុំ​ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​យក​ផ្លែ​ចេក​ថ្វាយព្រះ​សាស្តា ហើយ​ថ្វាយបង្គំ​ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។
ថយ | ទំព័រទី ១១៩ | បន្ទាប់