ខ្ញុំ​នោះ បាន​ធ្វើអំពើ​ល្អ​ហើយ ចំពោះ​បុញ្ញក្ខេត្ត​ដ៏​ល្អ ខ្ញុំ​មិន​អាច​ញុំាង​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ ក្នុង​កាលនោះ ឲ្យអស់​ទៅ​បាន ព្រោះ​ការ​ដល់​ព្រមដោយ​ពូជ។ ខ្ញុំ​ឈ្មោះថា​មានលាភ អត្តភាព​ជា​មនុស្ស ឈ្មោះថា​ខ្ញុំ​បាន​ល្អ​ហើយ ដ្បិត​ខ្ញុំ​បានឃើញ​ព្រះ​នាយក ខ្ញុំ​ក៏បាន​ដល់​នូវ​អចល​បទ​គឺ​ព្រះនិព្វាន ដោយ​សំណល់​នៃ​កម្ម​នោះ​ឯង។ ព្រះ​គោតម​ជាស​ក្យៈ​ដ៏​ប្រសើរ ទ្រង់​បាន​ជា្រប​ដំណើរ​ទាំងអស់​នេះ ទ្រង់​គង់​ក្នុង​ពួក​ភិក្ខុ ហើយ​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ក្នុង​កប្ប​ប្រមាណ​មិនបាន​អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ភេសជ្ជៈ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ អាសវៈ​ទាំងអស់​របស់ខ្ញុំ អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះសម្ពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់