សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន ទី៧


 [១៧] ព្រះពុទ្ធ​ព្រះនាម​សុ​ទស្សនៈ មាន​ព្យាយាម​ធំ ទ្រង់​សម្តែង​នូវ​អមតបទ មាន​ពួក​សាវ័ក​ចោមរោម ទ្រង់​គង់នៅ​ក្នុង​ផ្ទះ​ដ៏​ប្រសើរ ទ្រង់​សង្រ្គោះ​មហាជន​ដោយ​ព្រះ​វាចា​ដ៏​ពីរោះ សម្លេង​សរសើរ​ព្រះពុទ្ធ​ផ្សាយ​ទៅ​ពេញ​ទេវលោក និង​មនុស្សលោក។ ខ្ញុំ​បាន​ស្តាប់​ពាក្យឃោសនា​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​សំឡេង​សរសើរ​ព្រះមហេសី ទ្រង់​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច ទើប​ខ្ញុំ​ថ្វាយបង្គំ​ព្រះ​លោកនាយក។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធ​សញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សទ្ទ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០ | បន្ទាប់