អជិ​តត្ថេ​រាប​ទាន ទី១០


 [១០០] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​លោកនាយក ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ស្តេច​ចូល​ទៅ​ក្នុង​ព្រៃ​ហិមពាន្ត ហើយ​គង់នៅ។ ខ្ញុំ​មិនធ្លាប់​ស្គាល់​ព្រះសម្ពុទ្ធ ទាំង​មិនធ្លាប់​ឮសូរ​សព្ទ​គេ​ប្រាប់​អំពី​ព្រះអង្គ ខ្ញុំ​កំពុង​ដើរ​ស្វែងរក​ភិក្ខា​ក្នុង​ព្រៃ​ដើម្បី​ខ្លួនខ្ញុំ។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ ក្នុង​ព្រៃ​នោះ លុះ​ឃើញ​ហើយ ក៏​មាន​សេចក្តី​ត្រិះរិះ​ថា សត្វ​នេះ​ជា​អ្វី​ហ្ន៎។ ខ្ញុំ​ខំ​ពិនិត្យមើល​លក្ខណៈ​ទាំងឡាយ ក៏បាន​នឹកឃើញ​នូវ​វិជ្ជា​របស់ខ្ញុំ​ថា សុភាសិត​នេះ ខ្ញុំ​បានឮ​មក​អំពីសំណាក់​នៃ​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ។ បុរស​នេះ ជាក់ជា​ព្រះពុទ្ធ សម​ដូច​ពាក្យ​នៃ​ព្រះពុទ្ធ​ទាំងនោះ បើ​ដូច្នោះ អាត្មាអញ​គប្បី​ធ្វើសក្ការៈ​ចំពោះ​ព្រះអង្គ ព្រះ​អង្គ​នឹង​ញុំាង​គតិ​របស់​អញ​ឲ្យ​ស្អាត។ ខ្ញុំ​បាន​ត្រឡប់​មកកាន់​អាស្រម​ដោយ​រួសរាន់ ហើយ​កាន់​យក​ទឹកឃ្មុំ ប្រេង និង​ថ្លាង ដើរចូល​ទៅ​ជិត​ព្រះ​លោកនាយក។
ថយ | ទំព័រទី ២០៨ | បន្ទាប់