បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​រំសិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​រំសិ​យត្ថេ​រាប​ទាន។


នា​លិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [១៩] កាលនោះ ខ្ញុំ​បាន​កើតជា​អ្នក​ភ្ជួរ​រាស់ នៅ​ក្បែរ​ត្រើយ​ទន្លេ​សិន្ធុ បាន​ប្រកប​ក្នុង​ការងារ​របស់​ជន​ដទៃ ចិញ្ចឹមជីវិត​ដោយ​ថ្លៃឈ្នួល​របស់​ជន​ដទៃ។ កាល​ខ្ញុំ​ដើរទៅ​តាម​ទន្លេ​សិន្ធុ ក៏បាន​ឃើញ​ព្រះ​ជិនស្រី ព្រះនាម​សិទ្ធត្ថ ទ្រង់​គង់នៅ​ដោយ​សមាធិ ទ្រង់​មាន​រស្មី​រុងរឿង​ដូច​ផ្កាឈូក​រីក។ កាលនោះ ខ្ញុំ​បាន​កាត់​ផ្កាឈូក ៧ ទាំង​ទង ដា​ក់ប្រ​ទូល​លើ​ក្បាល នាំ​យក​ទៅ​បូជា​ព្រះសម្ពុទ្ធ ជា​ព្រះ​អាទិច្ចពន្ធុ។
ថយ | ទំព័រទី ២២ | បន្ទាប់